(ភ្នំពេញ)៖ សព្វថ្ងៃនេះ ស្ទើរតែគ្រប់គ្រួសារត្រូវការម៉ាស៊ីនត្រជាក់ ដើម្បីរក្សាសុខុមាលភាពនៅក្នុងក្រុមគ្រួសារ។ ជាមួយបច្ចេកវិទ្យាកាន់តែទំនើប ម៉ាស៊ីនត្រជាក់ស៊េរីថ្មីភាគច្រើនដូចជា Samsung 8-Pole Inverter ជាដើមដែលបានបំពាក់នូវសមត្ថភាពពិសេសគួរឲ្យកត់សម្គាល់ ដូចជាដំណើរការខ្លាំងឆាប់ត្រជាក់ប្រើប្រាស់ថាមពលតិច ធន់ និងមានតម្លៃសមរម្យ។ ដោយសារអ្នកប្រើប្រាស់ភាគច្រើនគិតថាការសម្អាត អាចចំណាយថវិការច្រើន ដូច្នេះយើងចង់ណែនាំអំពីវិធីងាយៗ ក្នុងការសម្អាតម៉ាស៊ីនត្រជាក់ដោយខ្លួនឯង។
* ១៖ សម្អាតសន្ទះខ្យល់ចេញ មុននឹងសម្អាតអ្នកគួរបិទកុងតាក់ភ្លើងជាមុនសិន បន្ទាប់មកយក សន្ទះខ្យល់ទៅលាងដោយប្រើច្រាសដុសថ្នមៗ រួចទុកវាឲ្យស្ងួត។
* ២៖ បាញ់ស្ព្រៃលាងសន្ទះស្តើងៗ៖ ជូតធូលីនៅបរិវេណជុំវិញរួចបាញ់ស្រ្ពៃហ្វូម លាងឲ្យសព្វនៅ សន្ទះស្តើងៗ រួចទុកវាពី ២០-៣០ នាទី ដើម្បីឲ្យស្ព្រៃដំណើរការការលាងដោយខ្លួនឯង។
*៣៖ ចៀសវាងប្រើហ្វូមសម្អាតដែលគ្មានគុណភាព៖ ប្រយ័ត្នចំពោះការទិញសារធាតុគីមី មួយចំនួន ព្រោះវានឹងធ្វើឲ្យរាយប៉ាយពពុះគ្រប់ទីកន្លែង និងអាចបំផ្លាញម៉ាស៊ីនត្រជាក់ របស់អ្នក។
* ៤៖ អ្នកអាចប្រើថង់លាងសម្អាតម៉ាស៊ីនត្រជាក់៖ វាជាថង់ដែលត្រូវបានរចនាឡើង ដើម្បីចាប់ទឹកកខ្វក់ដែលប្រមូលផ្តុំនៅពេលលាងសម្អាតម៉ាស៊ីន ត្រជាក់របស់អ្នក។
* ៥៖ ដាក់សន្ទះខ្យល់ចូលវិញ៖ រួចបើកខ្យល់ ដោយបញ្ជាដោយតេឡេកំណត់លេខ២៤ រួចទុកពី ៤៥ ទៅ ៦០នាទី ដើម្បីសម្អាតវា។
* ៦៖ ចំពោះម៉ាស៊ីនត្រជាក់ម៉ាកសាមសុង The Triangle ដែលមានបំពាក់នូវបច្ចេកវិទ្យា 8-Pole Inverter ការសម្អាតនឹងកាន់តែងាយស្រួល ដូច្នេះ
សូមទស្សនានូវវីដេអូនេះទាំងអស់គ្នា៖
https://www.youtube.com/watch?v=Fl9IL8kIHik&t=2s
ក្រុមហ៊ុន Samsung Electronics Co., Ltd

Samsung Electronics Co., Ltd នាំជូននូវបទពិសោធន៍ថ្មីដល់ពិភពលោក និងអនាគតកាល ដែលពោរពេញទៅដោយគំនិត និងបច្ចេកវិទ្យា ច្នៃប្រឌិត។ ក្រុមហ៊ុនសាមសុង កំពុងកៃច្នៃអភិវឌ្ឍទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ ស្មាតហ្វូន ឧបករណ៍ពាក់លើរាងកាយ tablets កាមេរ៉ា ឧបករណ៍ប្រើប្រាស់នៅផ្ទះបែបឌីជីថល ឧបករណ៍ឨសថថ្នាំពេទ្យប្រព័ន្ធបណ្តាញផ្សេងៗ គ្រឿងបរិក្ខារចម្លងអគ្គីសនី និងគ្រឿងអំពូល LED ផងដែរ។ សម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ Samsung Newsroom នៅគេហទំព័រ https://news.samsung.com/global/​ ៕