(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី២៦ ក្រោមអធិបតីលោក ផ្លោក ផន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងលោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង។

ពិធីខាងលើនេះ ក៏មានការអញ្ជើញចូលរួមពី លោក​-លោកស្រី អនុរដ្ឋលេខាធិកា ឧទ្ទេសាចារ្យ លោកអាចារ្យ និងសិក្ខាកាម ប្រមាណជាង ១០០អង្គ/នាក់ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត ដែលបានរៀបចំធ្វើឡើងនៅក្នុងទីស្ដីការក្រសួង។

ក្នុងឱកាសនោះ លោក ផ្លោក ផន គណៈអធិបតី បានលើកឡើង ពីការកកើតឡើងវិញ ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ទាំងអស់ ការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ៕