(ភ្នំពេញ)៖ នារីម្នាក់បានបាក់ដៃ នឹងដាច់ជើងម្ខាងបាត់តែម្តង បន្ទាប់ពីជិះម៉ូតូបញ្រ្ចាស់ផ្លូវលើស្ពានអាកាស៥មករា ត្រូវបានរថយន្ត Range Rover ស៊េរីទំនើបដែលបើកដោយបុរសម្នាក់មកដល់បុកពេញទំហឹង។ នេះបើតាមភ្នាក់ងារ Fresh News TV ផ្សាយផ្ទាល់ពីកន្លែងកើេតហេតុ។  

ហេតុការណ៌នេះបានកើតឡើងនាម៉ោង១២៖០០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។

បន្ទាប់ពីបុកហើយនារីរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។

ក្រោយកើតហេតុវត្ថុតាងទាំង២ ត្រូវបានសមត្ថកិច្ចខណ្ឌទួលគោកចុះមកវាស់វែង នឹងស្ទួចយកទៅរក្សារទុកដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕