(បរទេស)៖ នៅថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ ហេតុការណ៍គ្រោះថ្នាក់ផ្សេងៗ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​សូមទស្សនា​​ដូច​​ខាង​ក្រោម៖ ១៖ ទីបំផុតសហរដ្ឋអាមេរិក សម្រេចដកទណ្ឌកម្មផ្នែកពាណិជ្ជកម្ម ចេញពីស៊ូដង់ ក្រោយពីបានដាក់កាលពី ២០ឆ្នាំមុន។

២៖ ការព្យាករណ៍ថ្មីបង្ហាញថា តម្លៃប្រេង​លើសកលលោក នឹងងើបឡើងវិញចាប់ពីចុង​ឆ្នាំ២០២០ទៅ។

៣៖ បណ្តាស្ថានីយ៍រថភ្លើង ក្នុងប្រទេសចិន មានភាពមមាញឹកជាខ្លាំង ស្របពេលដែលប្រជាជន នាំគ្នាវិលត្រឡប់ពីឈប់សម្រាកអស់​រយៈពេលជាច្រើនថ្ងៃ ទៅចូលបំពេញការងារ និងសិក្សារៀនសូត្រវិញ។

៤៖ អ្នកនេសាទឥណ្ឌា ប្រមែប្រមូលសត្វត្រីដែលងាប់ នៅក្នុងបឹង Gandi Lake ពោពេញដោយសារធាតុគីមី បំពុលដោយរោងចក្រ​ដែលនៅក្បែរខាង។

៥៖ ភាពរកាំរកូសរវាង ដូណាល់ ត្រាំ នឹងរដ្ឋមន្ត្រីការបរទេស​ រ៉ិច ធីល្លឺសុន កាន់តែរីកធំ ខណៈមានពាក្យ​ចចាមអារ៉ាមអំពីបុគ្គល ដែល​​អាច​មក​ជំនួស​តំណែងលោក ធីល្លឺសុន។

៦៖ មន្ត្រីកំពូលមួយរូប នៃបក្សកុម្មុយនិស្តវៀតណាម ត្រូវបណ្តេញចេញពីតំណែង ដោយសារអំពើពុករលួយ។

៧៖ ឧបនាយករដ្ឋមន្ត្រីកៀហ្ស៊ីស៊ីស្ថាន ស្លាប់ក្នុងគ្រោះថ្នាក់ ក្រឡាប់រថយន្ត នៅរដ្ឋធានី Bishkek៕