(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចុះសួរសុខទុក្ខ និងនាំអំណោយ ទៅជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីលោក ប្រធានមន្ទីរពេទ្យខេត្តកំពង់ស្ពឺ និងមន្ត្រីជុំវិញខេត្តជាច្រើននាក់ទៀតផងដែរ។

លោកអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា លោកបានឆ្លៀតចូលសួរសុខទុក្ខអ្នកជំងឺ ដែលបានអញ្ជើញមកសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ហើយក៏បូងសួង ដល់វត្ថុស័កសិទ្ធិជួយដល់បងប្អូនប្រជាពលរដ្ឋឆាប់ជាសះស្បើយ ទាំងអស់គ្នា ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះដែរ លោក វ៉ី សំណាង អភិបាលខេត្ត ក៏បានផ្ដល់ប្រាក់រង្វាន់ ជូនមន្ត្រីរាជការសាលាខេត្តកំពង់ស្ពឺក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរផងដែរ៕