(ភ្នំពេញ)៖ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានលើកឡើងថា ប្រទេសយើងទាំងពីរ មានកិច្ចសហប្រតិបត្តិការល្អ ទាំងរដ្ឋាភិបាល ក៏ដូចជាការងារ សាសនាកម្ពុជា-វៀតណាម ជាពិសេសលើ ការផ្លាស់ប្តូរប្រតិភូធ្វើទស្សនកិច្ច ដកពិសោធន៍ការងារ សាសនាទៅវិញទៅមកបានល្អប្រសើរ។

ជាការឆ្លើយតបលោក ហ្សឿង ងុកទិន(Duong Ngoc Tan ) បានលើកឡើងថា យើងនិងបន្តការទំនាក់ទំនង កិច្ច សហប្រតិបត្តិការដ៏ល្អនេះ ឱ្យកាន់តែមានភាពរឹងមាំថែមទៀត សម្រាប់ប្រទេសយើងទាំងពីរ ស្ថិតស្ថេរជាអមត: ។

លោក ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី បានលើកឡើងបែបនេះ ខណៈលោក បានអនុញ្ញាត ឱ្យគណៈប្រតិភូគណៈកម្មការ សាសនារដ្ឋាភិបាលវៀតណាម ដឹកនាំដោយលោក ហ្សឿង ងុកទិន(Duong Ngoc Tan) អនុប្រធានគណៈកម្មការ សាសនានៃរដ្ឋាភិបាលវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧៕