(ភ្នំពេញ)៖ ភេសជ្ជៈថ្មី គឺ Cha Tra Mue Brand នៅហាង Cha Tra Mue café ដែលជាម៉ាកដ៏ល្បីនៅក្នុងប្រទេសថៃ បានបង្ហាញវត្តមាននៅកម្ពុជា នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៧នេះ ​ដោយបានបើកសម្ពោធជាផ្លូវការ​ហាងទី១ ​ក្រោមទុនបើកដំបូងប្រមាណ ១៥ម៉ឺនដុល្លារ ដែលមានអាសយដ្ឋានផ្ទះលេខ៩២ ផ្លូវលេខ ៣១៥ ខណ្ឌទួលគោករាជធានីភ្នំពេញ។ Cha Tra Mue គឺជាភេសជ្ជៈថ្មី ដែលផ្តល់នូវគុណភាព និងសុខភាពល្អដល់ប្រជាជនកម្ពុជា។

លោក Kawin Rungrojlertkawin ប្រធានផ្នែកទីផ្សារ បានថ្លែងថា ChaTraMue គឺជាភេសជ្ជៈដែលមានដើមកំណើត នៅប្រទេសថៃ បានបង្កើតឡើងតាំងពីឆ្នាំ១៩៤៥ ខណៈដែលសេដ្ឋកិច្ចកម្ពុជា កំពុងតែរីកចម្រើនប្រជាជន ក៏មានតម្រូវការក៏កាន់តែច្រើន ចំពោះភេសជ្ជៈល្អទាន់សម័យ និងប្រកបដោយគុណភាពខ្ពស់។ ដូចនេះទើបភេសជ្ជៈថ្មី Cha Tra Mue នឹងធ្វើការបំពេញតម្រូវការទាំងនេះ ជូនដល់អតិថិជនកម្ពុជា។

លោក Kawin បានបញ្ជាក់ទៀតថា បច្ចុប្បន្នពួកយើងមានហាងកាហ្វេជាង៥០កន្លែង នៅក្នុងប្រទេសថៃ សឹង្ហបុរី កូរ៉េខាងត្បូង ប្រ៊ុយណេ មីយ៉ាន់ម៉ា និងម៉ាឡេស៊ីផងដែរ។ យើង​បាននាំចូលនូវភេសជ្ជៈថ្មីៗ ជាច្រើនមុខ ដែលមានរសជាតិខុសប្លែកៗពីគ្នា ​ផ្សំចេញពីតែ ដែលមានគុណភាពខ្ពស់ ដែលមានកាគាំទ្រ ពីសំណាក់ប្រជាជនគ្រប់វ័យ ជាច្រើនចូលចិត្ត។ (ឆាត្រាមឺ) គឺជាផ្លាក​យីហោពេញនិយម ហើយពេញនិយមបំផុត ក្នុងការផលិត ឬឆុងជាតែ ដែលមានរសជាតិផ្សេងៗគ្នា។ ពេលនេះហាង Cha Tra Mue café បានដំណើរការជាផ្លូវការ ហើយនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបាននាំយកមកនូវគុណភាព និងវត្ថុធាតុដើមគុណភាពខ្ពស់ទាំងស្រុង ពីប្រទេសថៃ ចូលមកកាន់ទីក្រុងភ្នំពេញ។ ដោយមានការផលិតយ៉ាង​សម្រិតសម្រាំង ប្រកបដោយគុណភាពខ្ពស់ និងផាសុខភាពយ៉ាងល្អជូនដល់ប្រជាជនកម្ពុជា។

ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន ក៏បានបន្តបន្ថែមទៀតថា ChaTraMue នឹងមានផែនការ​ពង្រីក Franchise របស់ពួកយើងគឺ ឆាត្រាមឺ Cha Tra Mue និងពង្រីក សាខាឲ្យបានច្រើនបំផុត ក្នុងរយៈពេល៣ខែខាងមុខនេះ។ ពួកយើងសង្ឃឹមថា ប្រជាជនកម្ពុជា​នឹងចូលចិត្តរសជាតិតែ ដែលមានគុណភាពខ្ពស់ និងការ៉េម របស់ឆាត្រា​មឺ ChaTraMue។ ហាង Cha Tra Mue café បើកដំណើរការជាលើកដំបូង នៅក្នុងទីក្រុងភ្នំពេញ ដោយមានការរៀបចំ និងរចនាម៉ូតបែបថ្មី ប្រកបដោយផាសុខភាពគុណភាព និងសោភ័ណ្ឌភាពយ៉ាងស្រស់ស្អាត។

ChaTraMue គឺជាប្រភេទតែដែលមានគុណភាពខ្ពស់ និងមានរសជាតិឈ្ងុយឆ្ងាញ់ ហើយអាចពិសារបានគ្រប់វ័យមិនថា ចាស់ឬក្មេង។ យើង​មានជំនឿយ៉ាងមុតមាំថា Cha Tra Mue ជា​ម៉ាកសញ្ញា​តែគុណភាពខ្ពស់ ដែលនាំចូលមកពីប្រទេសថៃ នឹងទទួលបានការគាំទ្រ និងស្វាគមន៍ពីសំណាក់ប្រជាជនកម្ពុជា ជាមួយនឹងអត្ថប្រយោជន៍ យ៉ាងច្រើនដល់សុខភាព៕