(ភ្នំពេញ)៖ សមត្ថកិច្ចនគរបាលខណ្ឌចំការមន បានថ្លែងប្រាប់ឲ្យដឹង​ថា បុរសវ័យចំណាស់ដែលចូលទះកំផ្លៀងសិស្សស្រីជំទង់ម្នាក់ដល់ក្នុងបរិវេណ នៃវិទ្យាល័យ ជា ស៊ីម បឹងកេងកង ត្រូវបានបញ្ជូនដល់សាលាដំបូង​រាជធានីភ្នំពេញ ដើម្បី​សាក​សួរ។

សូមជំរាបថា បុរសចំណាស់ម្នាក់បានចូល​ទៅទះកំផ្លៀងក្មេងស្រី សិស្សសាលា នៅក្នុងបរិវេណនៃវិទ្យាល័យ ជា ស៊ីម បឹងកេងកក ហើយ​អះ​អាងថា រូបគេបាន​សុំ​ច្បាប់​ពីនាយកសាលារួចហើយ មុននឹងហ៊ានចូលទះកំផ្លៀងក្មេងស្រីអាយុ១៦ឆ្នាំម្នាក់នេះ។

វីដេអូនេះត្រូវបានសិស្សានុសិស្សលួចថត ហើយបង្ហោះ​ព្រោងព្រាត នៅលើ​ Facebook ដើម្បីបញ្ជាក់ពីសកម្មភាពខុសឆ្គងដ៏ធ្ងន់ធ្ងរ​៕