(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលកំពុងយកព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា ខណៈពេលនេះ អគ្គិភ័យបាន និងកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ យ៉ាងសន្ធោសន្ធៅ នៅក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រថយន្តពន្លត់អគ្គិភ័យ ក៏កំពុងជួយអន្តរាគមន៍ បាញ់ទឹកពន្លត់។ សូមរង់ចាំព័ត៌មានបន្ថែម នៅពេលបន្តិចទៀត...