(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​សូមទស្សនា​​ដូច​​ខាង​ក្រោម៖

១៖ អាជ្ញាធរកោះហ្គាំរបស់អាមេរិក អះអាងថាបើកូរ៉េខាងជើងផ្លោងមីស៊ីលមកមែន​ គឺតែ១៤នាទីប៉ុណ្ណោះមកដល់កោះនេះហើយ។

២៖ សមាជិកសភាបក្សប្រជាធិបតេយ្យ៦២រូប អំពាវនាវឲ្យរដ្ឋមន្រ្តីការបរទេសអាមេរិក លោក រ៉ិច ធីល្លឺសុន ប្រាប់លោក ដូណាល់ ត្រាំ ឲ្យ​ឈប់​​បង្ក​សង្គ្រាម​សម្តី​ជាមួយ​កូរ៉េ​ខាង​ជើង។

៣៖ គ្រោះថ្នាក់ចរាចរណ៍ដ៏មហាប្រល័យមួយ ផ្តាច់ជីវិតមនុស្សជិត៤០នាក់ នៅខេត្ត Shaanxi ភាគពាយ័ព្យប្រទេសចិន។

៤៖ រុស្ស៊ីឈរនៅលេខរៀងទី១, កាហ្សាក់ស្ថានលេខ២, និងចិនលេខ៣ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយោធាឆ្នាំ២០១៧។

៥៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថ្លែងអរគុណដល់លោក វ៉្លាឌីមៀ ពូទីន ដែលបានបណ្តេញមន្ត្រីទូតអាមេរិក៧៥៥នាក់ ​ចេញពីទីក្រុងម៉ូស្គូ ព្រោះវានឹងជួយសន្សំការចំណាយប្រាក់ខែរបស់ទីក្រុងវ៉ាស៊ីនតោន។

៦៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៦រ៉ិចទ័រ វាយប្រហារហ្វីលីពីន​បានបង្កក្តីតក់ស្លុតខ្លាំង ប៉ុន្តែទំនងជាពុំបង្កឲ្យ​មនុស្ស​ស្លាប់ឡើយ។

៧៖ កាសែតរដ្ឋចិន Global Times ចេញផ្សាយថា ចិនគួរតែឈរនៅអព្យាក្រឹត ក្នុងករណីកូរ៉េខាងជើងបាញ់អាមេរិកមុន ហើយផ្ទុះជាសង្គ្រាមឡើង៕