(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ នឹងអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសចូលកាន់ តំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា របស់លោកបណ្ឌិត សុខ ទូច ដែលនឹងប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព។

លោកបណ្ឌិត សុខ ទូច សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ បានចេញព្រះរាជក្រឹត្យតែងតាំងជាប្រធានរាជបណ្ឌិត្យសភាជំនួសលោកស្រីបណ្ឌិតសភាចារ្យ ខ្លូត ធីតា។

សូមបញ្ជាក់ថា ក្រៅពីការប្រកាសការចូលកាន់តំណែងជាប្រធានរាជបណ្ឌិត្យសភារបស់លោកបណ្ឌិត សុខ ទូច នៅមានមន្រ្តី០៦រូបផ្សេង ទៀត ក៏ត្រូវបានប្រមុខរដ្ឋស្តីទីសម្រេចតែងតាំងឋានៈជាមន្រ្តីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។

មន្រ្តីទាំង ០៦រូបនោះរួមមាន៖
១៖ លោក ច័ន្ទ សំណព្វ ត្រូវបានតែងតាំងជាអនុប្រធានបណ្ឌិត្យសភាកម្ពុជា ឋានៈស្មើរដ្ឋលេខាធិការ
ទី២៖ លោក យង់ ពៅ ជាអគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា ឋានៈស្មើរដ្ឋលេខាធិការ
ទី៣៖ លោក ជូន ច័ន្ទដារី ជាអគ្គលេខាធិការរង នៃរាជបណ្ឌិត្យសភាកម្ពុជា ឋានៈស្មើអនុរដ្ឋលេខាធិការ
ទី៤៖ លោក លី សុធីរ័ត្ន ជាអគ្គលេខាធិការរង នៃរាជបណ្ឌិត្យសភាកម្ពុជា ឋានៈស្មើអនុរដ្ឋលេខាធិការ
ទី៥៖ លោក សូត្រ សំណាង ជាអគ្គលេខាធិការរង នៃរាជបណ្ឌិត្យសភាកម្ពុជា ឋានៈស្មើអនុរដ្ឋលេខាធិការ
ទី៦៖ លោក គិន ភា ជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ឋានៈស្មើអគ្គនាយក។