(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញចែកសញ្ញាបត្រ ដល់និស្សិត​សាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧នេះ ។ ពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ វេលាម៉ោង៨៖០០ព្រឹក។

ដូចទៅនឹងពិធីចែកសញ្ញាបត្រ នៅសាលានានាដែរ ក្នុងកម្មវិធីនេះសម្តេចតេជោ ហ៊ុន សែន នឹងឡើងថ្លែងសុន្ទរកថាមួយចំនួន។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំង ក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕