(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយ ដោយបានអំពាវនាវឲ្យប្រជាកសិករ នៅខេត្តរាជធានីចំនួន៦ រួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កែប កំពត និងកណ្តាល យកចិត្តទុកដាក់ថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីបង្កបង្កើនផល ខណៈកូនរដូវប្រាំងបាន និងកំពុងអូសបន្លាយចាប់ពីពេលនេះ រហូដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧។

ក្រសួងធនធានទឹកបានបន្តថា នៅអំឡុងពេលកូនរដូវប្រាំងនោះ បង្កឲ្យរាជធានីភ្នំពេញ ខេត្តកំពត កែប តាកែវ កំពង់ស្ពឺ និងខេត្តកណ្ដាល មានភ្លៀងធ្លាក់តិចតួច, បណ្ដាខេត្តនៅតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម, តំបន់មាត់សមុទ្រនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន៕