(ភ្នំពេញ)៖ ស្នងការរងនគរបាលរាជធានីភ្នំពេញ លោក ស៊ឹម វុទ្ធី បានបញ្ជាក់ថា គិតវេលាម៉ោង ១២៖៣៥នាទីវេលាថ្ងៃត្រង់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥នេះ ជនបរទេសទាំង២នាក់ ដែលត្រូវឃាត់ខ្លួន ខណៈកំពុងបង្ហោះយន្តហោះ Drone នៅមុខភូមិគ្រឹះនាយករដ្ឋមន្រ្តីនោះ ស្ថិតក្រោមការសួរនាំនៅឡើយ នៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។

លោក ស៊ឹម វុទ្ធី បានបន្តថា ឥឡូវនេះយើង កំពុងសួរនាំពួកគេនៅឡើយ ជាមួយអ្នកបកប្រែ ប៉ុន្តែមិនទាន់ដឹងនៅឡើយទេ ហើយក៏មិនទាន់មានវិធានការយ៉ាងណាដែរ ពោលចាំសួរចប់សិន។

សូមបញ្ជាក់ថា ជនបរទេស២នាក់ ម្នាក់ជនជាតិអាមេរិក មានឈ្មោះ Told brown អាយុ៣៩ឆ្នាំ និងជនជាតិបារាំងម្នាក់ទៀត មានឈ្មោះ Gilles sainaily អាយុ៣៥ឆ្នាំ បានបង្ហោះនិងបញ្ជាយន្តហោះ Drone ចេញពីក្នុងវត្តលង្កា ទៅមុខភូមិគ្រឹះសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយក៏ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ភ្លាមៗតែម្តង៕