(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅម៉ោង៣រសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧នេះ នឹងរៀបចំពិធីសូត្រមន្តឡើងអគារទីស្តីការថ្មីរបស់ខ្លួន ដែលមានទីតាំងនៅទល់មុខ ពុទ្ធសាសនបណ្ឌិត្យ និងវិមានរដ្ឋសភា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ពិធីសូត្រមន្តឡើងអគារថ្មី ទីស្តីការគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត រៀបចំឡើងក្រោមអធិបតីភាព លោក ស៉ិក ប៊ុនហុក ប្រធាន គ.ជ.ប នេះបើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប។

សូមជម្រាបថា អគារទីស្តីការ គ.ជ.ប ចាស់មានទីតាំងស្ថិតក្នុងបរិវេណ ក្រសួងមហាផ្ទៃ៕