(អាមេរិក)៖​ ទូរទស្សន៍ LG ប្រភេទ OLED និង LG SUPER UHD TVS ត្រូវបានគេវាយតម្លៃថាជាកំពូលទូរទស្សន៍ ដែលមានគុណភាពល្អ និងការរចនាដែលមានភាពឆើតឆាយ។ ក្រុមហ៊ុន LG អេឡិចត្រូនិចនៅតែបន្តឈានមុខគេ ក្នុងការដឹកនាំ និង ការច្នៃប្រឌិតឧបករណ៏កម្សាន្តក្នុងផ្ទះ។

ទស្សនាវដ្តីឈានមុខគេរបស់សហរដ្ឋអាមេរិក (U.S. consumer product publication) បានទទួលស្គាល់នឹងប្រសិទ្ធនាមទូរទស្សន៏ LG ប្រភេទ SIGNATURE OLED TV W Series  ថាជាទូរទស្សន៏ដែលល្អបំផុតប្រចាំឆ្នាំ។

LG គឺជាក្រុមហ៊ុនតែមួយគត់ ដែលផ្តល់ជូននូវប្រភេទទូរទស្សន៍ OLEDTV រួមទាំងការរចនាមានលក្ខណៈស្រាល និង ស្តើងបំផុតដែលមានដូចជាស៊េរី B7 និង C7 LG OLED TV សម្រាប់ប្រភេទដែលរចនារូបភាព នៅលើកញ្ចក់មានដូចជាសេរ៊ី E7 និង LG G7 LG OLED TV series  និងការរចនានៅលើផ្ទៃជញ្ជាំងមានដូចជា LG SIGNATURE OLED TV W series។

បើយោងតាមការបោះពុម្ពផ្សាយ របស់ទស្សនាវដ្តីអេឡិចត្រូនិចសហរដ្ឋអាមេរិក បានឲ្យដឹងថា LG OLED TVs ទទួលបានពិន្ទុខ្ពស់បំផុត លើរូបភាពដែលមានគុណភាពល្អ រូបភាពជ្រុងធំល្អ និង ការធ្វើការដែលល្អឥតខ្ចោះ ទាំងអស់នេះហើយដែលនាំឱ្យទូរទស្សន៍ LG OLED TVs ទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុត។

LG គឺជាក្រុមហ៊ុនដំបូងគេដែលបានដាក់បង្ហាញ ពីការផ្លាស់ប្តូរបច្ចេកវិទ្យាអេឡិចត្រូនិក OLED ទៅលើអេក្រង់ទូរទស្សន៍ និងនៅតែបន្តជាក្រុមហ៊ុនផលិតទូរទស្សន៍តែមួយគត់ ដែលអាចផ្តល់ជូននូវប្រភេទ OLED ដ៏ធំបំផុតដែលមានច្រើនទំហំ។

បច្ចេកវិទ្យា OLED អាចបង្កើតពន្លឺដោយផ្ទាល់ខ្លួន មានន័យថា ភីកសែលនីមួយៗ អាចគ្រប់គ្រងការបើកឬបិទកម្រិត ពណ៌ដោយខ្លួនឯង ដែលជាលទ្ធផលបង្កើតពណ៏ខ្មៅដ៏ល្អឥតខ្ចោះ នៅក្នុងតំបន់ដែលងងឹតគ្មានពន្លឺ។ ពណ៌ទូរទស្សន៍ LG OLED ផ្តល់នូវរូបភាពច្បាស់លាស់, ពណ៌ថ្មីនិង គុណភាពរូបភាពល្អវិសេសវិសាល។

ទូរទស្សន៍ប្រភេទ LG SUPER UHD TVs ដែលបំពាក់ទៅដោយបច្ចេកវិទ្យា Nano Cell ™ កបានជាប់ចំណាត់ថ្នាក់ លំដាប់ល្អបំផុត ជាទួរទស្សន៏ដែលមានកំរិតរូបភាព និង គុណភាពខ្ពស់បំផុត។ ការច្នៃប្រឌិតថ្មីរបស់ LG បានជួយឱ្យទូរទស្សន៍ LG SUPER UHD TVs អាចផ្តល់នូវការបង្កើតពណ៌ដ៏អស្ចារ្យមិនគួរឱ្យជឿ សូម្បីតែមើលនៅជ្រុងម្ខាងក៏មានភាពច្បាស់ល្អ។

ទូរទស្សន៍ទាំងពីប្រភេទ LG OLED និង LG Super TV អាចដំណើការបានជាមួយ HDR ជាច្រើនដូចជា HDR10, Dolby Vision និង HLG HDR។ លើសពីនេះទៅទៀតទូរទស្សន៍ LG ទាំងពីប្រភេទនេះសុទ្ធតែជាប្រភេទទូរទស្សន៍ Smart TVs ដែលបំពាក់ទៅដោយប្រតិបត្តិការ webOS 3.5៕