(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី០២ ខែកក្កដា ឆ្នាំ២០១៧នេះ Fresh News សូមលើកយកព័ត៌មានសំខាន់ៗ ដែលកើតមាននៅក្នុងអំឡុងសប្តាហ៍នេះ ចំនួន១០ ដើម្បីផ្សាយជូនលោកអ្នក៖

១៖ លោក ឃួង ស្រេង ដាក់បទបញ្ជាម៉ឺងម៉ាត់ឲ្យមេប៉ុស្តិ៍ទាំងអស់ ប្រឹងបង្ក្រាបបទល្មើសចោរឆក់ ចោរប្លន់ គ្រឿងញៀនក្នុងមូលដ្ឋាន បើគ្មានសមត្ថភាពលាលែងពីតំណែង កុំឲ្យគេដកទាន់! (ចុចអាន)

២៖ ប្រធានាធិបតីចិន «លោក ស៊ី ជិនពីង ចូលរួមជាកិត្តិយស ​ក្នុងពិធីស្បថឡើងកាន់តំណែង នៃអភិបាលថ្មីទីក្រុងហុងកុង» (ចុចអាន)

៣៖​ ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងលោក ហង់ជួន ណារ៉ុន ជាសមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា មានគោរមងារជា បណ្ឌិតសភាចារ្យ (ចុចអាន)

៤៖ ស្ថានប័នរដ្ឋនានារបស់ប្រទេសថៃ «ប្រកាសប្រមូលទិញជ័រកៅស៊ូពីទីផ្សារក្នុងស្រុក» ខណៈតម្លៃ​កំពុងដាំក្បាលចុះ​យ៉ាងគំហុក! (ចុចអាន)

៥៖ ប្រធានាធិបតីចិនព្រមាន៖ «ទីក្រុងហុងកុងមិនអាចថ្លោះធ្លោយ ឬបែកបាក់ផ្ទៃក្នុងជាដាច់ខាត» ចំពោះមុខភាពតានតឹង នៃសកលលោក! (ចុចអាន)

៦៖ ក្រោយធ្វើការថ្កោលទោសធ្ងន់ៗ «ចិនថែមទាំងអំពាវនាវឲ្យអាមេរិក លុបចោលកិច្ចព្រមព្រៀង លក់មីស៊ីលឲ្យកោះតៃវ៉ាន់» (ចុចអាន)

៧៖ លោក អេង ឆៃអ៊ាង ទម្លាយថា អ្នកមានអំណាចជាអ្នកចាត់ចែងដោះលែងមន្រ្តីអាដហុក និងគ.ជ.ប ហើយអះអាងថា ជាចលនានយោបាយ (ចុចអាន)

៨៖ ស្ថានទូតអាមេរិក ចេញសេចក្តីថ្លែងការណ៍ ស្វាគមន៍ចំពោះការដោះលែង មន្រ្តីអាដហុក និង គ.ជ.ប ទាំង៥នាក់ ឲ្យនៅក្រៅឃុំ (ចុចអាន)

៩៖ គ.ជ.ប ដាក់លិខិតសុំការបញ្ជាក់ពីតុលាការ, លោក ហង្ស ពុទ្ធា អះអាងថា ប្រសិនបើតុលាការទម្លាក់ការចោទប្រកាន់លោក នី ចរិយា អាចចូលធ្វើការវិញ (ចុចអាន)

១០៖ លោក មូន ជែអ៊ីន និងលោក ដូណាល់ ត្រាំ «ប្តេជ្ញារួមគ្នាលុបបំបាត់អាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង» តាមរយៈគំរោងបង្កើតកិច្ចចរចាឆាប់រហ័ស! (ចុចអាន)