(ភ្នំពេញ)៖​ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកស្រី ​ម៉ៅ​ ម៉ាល័យ​ ព្រមទាំងបុត្រ​ និងចៅ​ មានទុក្ខយ៉ាងក្រៀមក្រំ​ ដោយលោកយាយមហាឧបាសិកា​ មុយ​ លីវ​ ត្រូវជាម្តាយ​ ម្តាយក្មេក​ យាយ បានទទួលមរណភាព នៅវេលាម៉ោង១០៖៤៥នាទីយប់ ​ថ្ងៃទី១​ ខែកក្កដា ឆ្នាំ២០១៧​​ ក្នុងជន្មាយុ៧៩ឆ្នាំ​ ដោយជរាពាធ​​, នេះបើយោងតាមជំនួយការរបស់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃអាទិត្យនេះ។

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបង្ហោះនៅលើ Facebook ផ្ទាល់ខ្លួនយ៉ាងដូច្នេះថា «ម្ដាយរបស់ខ្ញុំ បានទទួលមរណភាពហើយនៅយប់មិញនេះ (My mother she pass away last night)»។

ព័ត៌មាននេះ ចាត់ទុកដូចជាការអញ្ជើញដល់បងប្អូន ញាតិមិត្តជិតឆ្ងាយ ចូលក្នុងពិធីបុណ្យសពនេះ ដែលប្រារព្ធនៅគេហដ្ឋានរបស់នាយឧត្តមសេនីយ៍ ក្នុងហ្រ្គេនភ្នំពេញ៕