(ភ្នំពេញ)៖ ថ្ងៃស្អែក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ សូមបងប្អូនប្រជាពលរដ្ឋ ដែលមានឈ្មោះបោះឆ្នោត អញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្រប់គ្នា ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលលោកអ្នកពេញចិត្ត​។

ប៉ុន្តែដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដឹងថា តើឈ្មោះរបស់បងប្អូននៅការិយាល័យបោះឆ្នោតមួយណានោះទេ សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ គ.ជ.ប ដោយមានឈ្មោះ www.voterlist.org.kh ដើម្បីស្វែងរកឈ្មោះ។ ដោយបងប្អូនគ្រាន់តែវាយឈ្មោះ និងរាជធានី-ខេត្ត, ឃុំសង្កាត់ណាមួយ ដែលយើងរស់នៅ, រួចចុចស្វែងរកជាស្រេច។ សូមចុចទីនេះដើម្បីចូលទៅកាន់គេហទំព័រ www.voterlist.org.kh