(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧត្តុនិយម បានឲ្យដឹងថា រដូវវស្សាឆ្នាំនេះ នឹងត្រូវចូលមកដល់នៅចុងសប្តាហ៍ទី១ នៃខែឧសភា ឆ្នាំ២០១៧ ដោយមានសីតុណ្ហភាពអប្បបរមា មានពី២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣៤-៣៦អង្សាសេ ខណៈភ្លៀងនឹងធ្លាក់ពីបង្គួរទៅច្រើន។  

ជាមួយគ្នានេះ ក្រសួងបានបញ្ជាក់ថា នៅក្នុងអំឡុងខែឧសភា និងខែមិថុនា អាចនឹងមានបាតុភូតផ្គរ រន្ទះនិងខ្យល់កន្ដ្រាក់ កើតឡើងច្រើន ជាពិសេសនៅតំបន់ទំនាកកណ្ដាល (ប៉ុន្ដែតិចជាងឆ្នាំ២០១៦)។

ឆ្លើយតបនឹងបាតុភូតធម្មជាតិ ដែលអាចនឹងកើតឡើងនេះ អង្គភាពព័ត៌មាន Fresh News សូមលើកយកពីវិធីសាស្ត្រការពារខ្លួន ពីបាតុភូធម្មជាតិផ្គររន្ទះ ជូនដល់ប្រិយមិត្តអ្នកអាន បងប្អូនប្រជាពលរដ្ឋ បានជ្រាប និងចេះបង្ការ ទប់ស្កាត់នូវគ្រោះមហន្តរាយ ដែលអាចកើតមានជាយថាហេតុ ដែលឯកសារនេះ រៀបរៀងដោយក្រសួងធនធានទឹក និងឧតុនិយម និងអង្គការជប៉ុន JICA៖