(កំពង់ធំ)៖ កសិករម្នាក់បានស្លាប់យ៉ាងអណោចអាធម ដោយសាររន្ទះបាញ់ ពេលកំពុងដើរបាចស្រូវនៅល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ នៅភូមិឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ច​បាន​ឲ្យដឹង​ថា ​ហេតុការណ៍​នេះ ​បាន​កើតឡើង​អំឡុង​ពេល​មាន​ខ្យល់​កន្រ្តាក់ ​លាយឡំ​ភ្លៀង​រលឹម​ស្រិច​ៗ​ផង ​មួយសន្ទុះ​ក្រោយមក​ក៏​មាន​រន្ទះបាញ់​ចំ​កសិករ​ម្នាក់ ​ឈ្មោះ ​កោ ​ស៊ុន ​អាយុ៤៦ឆ្នាំ ​រស់នៅ​ភូមិ​ទួល​ចាន់ ​ឃុំ​តាំងក្រសាំង ​ស្រុក​សន្ទុក​។

ក្រោយ​កើតហេតុ ​សមត្ថកិច្ច​ធ្វើកុសល​វិច័យ ​និង​បាន​សន្និដ្ឋាន​ថា ​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​រន្ទះបាញ់​មែន ​រួច​ប្រគល់​សព​ជូន​សាច់ញាតិ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕