(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៨​ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់១០នាក់ របួសធ្ងន់១៨នាក់ និងរបួសស្រាល៧នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១២លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១៣គ្រឿង រថយន្ដធុនតូចចំនួន៩គ្រឿង​ រថយន្ដធុនធំ​១គ្រឿង គោយន្ដ១គ្រឿង​ និងអ្នកថ្មើរជើង២នាក់​ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក,​ មិនគោរពសិទ្ធិ៤លើក,​ ស្រវឹង២លើ​ក,​  និងប្រជែង២លើក​។

សូមបញ្ជាក់ថា រយៈពេល២៨ថ្ងៃចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២៨ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួ​ន២៩៥លើក បណ្ដាលឲ្យមនុស្សស្លាប់១៤៩នាក់ របួសធ្ងន់ចំនួន២៨៥នាក់ និងរងរបួសស្រាលចំនួន១៥៦នាក់៕