(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នឹងរៀបចំវេទិការស្ដីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុននេះ នាទីស្ដីការក្រសួង ក្រោយអធិបតីភាព លោករដ្ឋមន្ដ្រី សាយ សំអាល់។

នេះបើតាម សេចក្ដីជូនដំណឹង​របស់ក្រសួងបរិស្ថាន ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។

ក្រសួងបរិស្ថាន បញ្ជាក់ថា វេទិកានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីអនុញ្ញាតិឲ្យថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញនៃក្រសួងស្ថាប័នរដ្ឋ និងតំណាងដៃគូអភិវឌ្ឍន៍ ក៏ដូចជាសហគមន៍មូលដ្ឋាន ពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ នៃការអនុវត្តស្មារតីវេទិកាស្ដីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕