(បន្ទាយមានជ័យ)៖​ ភ្ញៀវទេសចរ​អន្តរជាតិ ចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត​ ឈមច្រក​ទ្វារ​ខ្លោងលឹក​ ស្រុកអារញ្ញប្រាថេប​ ប្រទេសថៃ​ ក្នុងឆ្នាំ២០១៦ សរុបចំនួន៤២៨,៧៩៦នាក់ កើនឡើង៩.៤៥ភាគរយ។ នេះយោងតាមរបាយការណ៍ ដែលបង្ហាញក្នុង សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ នៅថ្ងៃទី២៤​ ខែមករា​ ឆ្នាំ២០១៧។

ក្នុងពិធីនេះ ត្រូវបានធ្វើឡើង ក្រោមវត្តមាន លោក សុន​ គន្ធរ រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី​ និង​លោក លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាច្រើននាក់ទៀតផងដែរ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៦នេះ ខេត្តបន្ទាយមានជ័យ ភ្ញៀវទេសចរ​បរទេស ដែលចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងឆ្នាំ២០១៦កន្លង សរុបចំនួន៤២៨,៧៩៦នាក់ កើនឡើង៩.៤៥ភាគរយ បើប្រៀបធៀបនិងឆ្នាំ២០១៥ ភ្ញៀវចូលមកលេងកាស៊ីណូនៅក្រុងប៉ោយប៉ែត មានចំនួន៤៣៤,៩៥៤នាក់ ​និងភ្ញៀវទេសចរ​មកកម្សាន្ដក្នុងរមណីយដ្ឋាននានាក្នុង​រាជធានី​ ខេត្ត​ ស្រុ​ក​ ក្រុង​ ចំនួន៧០៦,៧២៧នាក់ និងស្នាក់នៅចំនួន១១០,១២៣នាក់ ក្នុងនោះមានភ្ញៀវបរទេស៤,១១៦នាក់។

លោក លោក លេង វី បានលើកឡើងថា​ ដើម្បីទាក់ទាញភ្ញៀវជាតិ​ និងអន្តរជាតិ ចូលមកកម្សាន្ដក្នុងប្រទេសកម្ពុជា បានគឺត្រូវយកចិត្តទុកលើ​សេវាកម្មមប្រើភ្ញៀវឲ្យបានល្អប្រសើរ ហើយភ្ញៀវអន្តរជាតិឲ្យមានការ​ចំណាប់អារម្ម​ណ៍ និងមកកម្សាន្ដក្នុងប្រទេសកម្ពុជា ច្រើនអាចរកចំណូលសម្រាប់​ប្រជាពលរដ្ឋប្រកបមុខរបប​ រកស៊ី​កាត់បន្ថយចំណាក់ស្រុក​ និងភាពក្រីក្រី ជូនប្រជាពលរដ្ឋ៕