(ភ្នំពេញ)៖ ​របាយការណ៍ផ្លូវការ របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា នៅរយៈពេល៥ឆ្នាំចុងក្រោយនេះ ពោលគឺចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៦ កម្ពុជាបាននាំចេញអង្ករបានជាង២លានតោន។

បើតាមរបាយការណ៍ប្រទេស ដែលបាននាំចូលអង្ករ របស់កម្ពុជាច្រើនជាង រយៈពេល៥ឆ្នាំកន្លងមកនេះរួមមាន៖

១៖ ប្រទេសចិន គឺចំនួនជិត៣២៨,១១២ម៉ឺនតោន
២៖ ប្រទេសចិនជាប់លេខ២ នាំចូលបាន៣២៧,៥៦២តោន
៣៖ ប្រទេសប៉ូឡូញ នាំចូលចំនួន២៦០,៩៦៤តោន
៤៖ ប្រទេសម៉ាឡេស៉ី នាំចូលបានចំនួន ២១៩,៤៧០តោន
៥៖ ប្រទេសហូឡង់ នាំចូលបានចំនួន ១៣២,៦៥៨តោន
៦៖ ប្រទេសប៊ែលហ្សិក នាំចូលបានចំនួន ៧៥,៩២៦តោន
៧៖ ប្រទេសឆែក នាំចូលបានចំនួន ៦៩,០៥០តោន
៨៖ ប្រទេសអង់គ្លេស នាំចូលបានចំនួន ៦៤,៤៣៤តោន
៩៖ ប្រទេសអ៉ីតាលី នាំចូលបានចំនួន ៥៩,៤០៨តោន
១០៖ ប្រទេសអាល្លឺម៉ង នាំចូលបានចំនួន ៥៦,០៣០តោន