(បាត់ដំបង)៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី៦នាក់ រងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ នៅចំណុចអូរថក្រោះ ភូមិឆករការ ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

​ប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ និងម៉ូតូ បណ្ដាលឲ្យមនុស្ស​២នាក់របួសធ្ងន់ និងស្រាល៤នាក់ ក្នុងនោះ២នាក់ត្រូវបានរថយន្ដសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ឯអ្នករបួសស្រាល៤នាក់ ដឹកយកទៅព្យាបាល​នៅមណ្ឌលសុខភាពឃុំតាសាញ ស្រុកសំឡូត៕