(ភ្នំពេញ)៖ លោក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ និងមន្រ្តីជំនាញផ្នែកពន្លត់អគ្គិភ័យម្នាក់ទៀត បានចូលរួមធ្វើបង្ហាញពី វិធីសាស្រ្តការពារខ្លួន​ពីគ្រោះថ្នាក់ នៅពេលមានករណីអគ្គីភ័យ ប្រាប់ដល់មន្រ្តីរាជការ បុគ្គលិក និងនិស្សិតជាច្រើននាក់។

បទបង្ហាញនេះ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាស្ដីពី ការចងក្រងគោលការណ៍ ស្ដីពីការរក្សាសុវត្ថិភាពដល់មន្រ្តីរាជការ បុគ្គលិក និងនិស្សិត និងទិវាសាកល្បង​ការជម្លៀសបន្ទាន់គ្រាមានអាសន្ន ករណីមានអគ្គីភ័យ ឬហេតុការណ៍ផ្សងៗកើតឡើង នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ក្នុងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល៕