(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦ល្ងាច របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាល បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ ៧ករណី ឃាត់មនុស្ស ២២នាក់ (ស្រីម្នាក់) ក្នុងនោះមានមុខសញ្ញាជួញដូរ ១៥នាក់ និងមុខសញ្ញាប្រើប្រាស់៧នាក់ និងបានដកហូតថ្នាំមេតំហ្វេតាមីន (ice) ៧.៤៤ក្រាម, ២កញ្ចប់ធំ និង៥៥កញ្ចប់តូច។

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀនបង្រា្កប ១ករណីឃាត់ខ្លួន ៧នាក់, នគរបាលភ្នំពេញ បង្រា្កប៤ករណីឃាត់ខ្លួន ៧នាក់, នគរបានខេត្តកណ្ដាល បង្រា្កប ១ករណីឃាត់ខ្លួន ៥នាក់ និងនគរបាលខេត្តកំពត បង្រា្កប ១ករណីឃាត់ខ្លួន ៣នាក់៕