(ភ្នំពេញ)៖ ហាងនំដូហ្វណាត់ដ៏ល្បីឈ្មោះ Krispy Kreme នឹងបើកសម្ពោធហាង នំដូហ្វណាត់ថ្មី ជាសាខាទី ៤ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ ដែលមានការអញ្ជើញ ចូលរួមពីសំណាក់តារាចម្រៀងដ៏ល្បីឈ្មោះ ប្រចាំប្រទេសកម្ពុជា កញ្ញា ឱក សុគន្ធកញ្ញា ចាប់ពីម៉ោង៤រសៀល ដល់ម៉ោង៧ល្ងាច ដែលស្ថិតនៅផ្សារ TK AVENUE ទៀតផង។

លោកអ្នកនឹងរីករាយជាមួយនឹងការស្ដាប់ចម្រៀងពីកញ្ញា ឱក សុគន្ធកញ្ញា ការថតរូបជាមួយ Idol និងការលេងល្បែងកំសាន្ដជាច្រើន ជាមួយនឹងពិធីករដែល ពោរពេញដោយវោហាស័ព្ទ ដែលបង្កើនភាពសប្បាយ រីករាយដល់លោកអ្នក ក៏ដូចជាឈ្នះរង្វាន់ជាច្រើនពី Krispy Kreme ។

ក្នុងនោះផងដែរ ដើម្បីអបអរការបើក ហាងថ្មីរបស់ខ្លួន Krispy Kreme ក៏មានការបញ្ចុះតម្លៃ៥០% រាល់ការទិញនំដូហ្វណាត់គ្រប់ប្រភេទ និងមានការចែកជូនប័ណ្ណទិញ ២ ថែមជូន ១ សម្រាប់ការជាវបន្ទាប់ផងដែរ។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលបានការគាំទ្រ យ៉ាងខ្លាំងពីសាធារណជន ហាងនំដូហ្វណាត់ Krispy Kreme ក៏បានបង្កើតសាខាទីបួន នេះ ហើយក៏មានគម្រោង ពង្រីកទីតាំងជាបន្តបន្ទាប់ ទៀត ដែលនៅជិតផ្ទះលោកអ្នកបំផុត។ មួយវិញទៀត ថ្មីៗនេះ Krispy Kreme មានសេវាកម្ម ដឹកជូនដល់ផ្ទះទៀត
ផង។  

ហាងនំដូហ្វណាត់ Krispy Kreme ជាហាងនំដ៏ល្បីល្បាញ នៅសហរដ្ឋអាមេរិក ហើយបានដាក់លក់នៅព្រះរាជាណាចក្រកម្ពុជា លើកដំបូងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០១៦ កន្លងមក Krispy Kreme មានសាខាចំនួនបី ដែលទី១ សាខាបឹងកេងកង ស្ថិតនៅកែងផ្លូវ ៣០២ និង ៥១ (ផ្លូវប៉ាស្ទ័រ) សាខាទី២ ស្ថិតនៅផ្សារទំនើប AEON Mall និងទី៣ ស្ថិតនៅព្រលានយន្តហោះ ពោធិ៍ចិនតុង។ នំដូហ្វណាត់ Krispy Kreme មានហាងជាង ១០០០ហាង នៅក្នុងប្រទេសចំនួន ២៧ប្រទេស ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ទទួលបានសិទ្ធដាក់លក់ជាផ្លូវការនៅប្រទេសទី ២៧ ក្នុងប្រទេសកម្ពុជាយើង។

ក្រៅពីនំដូហ្វណាត់ Krispy Kreme ក្រុមហ៊ុន EFG ក៏ទទួលបានសិទិ្ធ នំាចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោក ជាច្រើនទៀត ដូចជា៖ ដឹ ភីហ្សា ខមផេនី ( The Pizza Company ) ខួស្តា កាហ្វេ (Costa Coffee)  ប៊ីប៊ីឃ្យូ កម្ពុជា (BBQ Cambodia) ស្វិនសិន កម្ពុជា (Swensen’s Cambodia) និង ការ៉េមដេរីឃ្វីន ( Dairy Queen) ។

ទំនាក់ទំនងបន្ថែម៖
Facebook Page: Krispy Kreme Cambodia
Website: www.krispykreme.com.kh
Instagram: Krispy Kreme Cambodia
Tele: 023 880 880