(តួកគី)៖ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសតួកគី ត្រូវបានខ្មាន់កំាភ្លើងបាញ់ឱ្យរបួសធ្ងន់ នៅអំឡុងពេលចូលរួមទស្សនាការ តាំងពិព័ណ៌រូបថតមួយ នៅក្នុងទីក្រុងអង់ការ៉ា។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន AP​ នាយប់ថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០១៦។

យោងតាមប្រព័ន្ធផ្សព្វផ្សាយតួកគី អគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងអង់ការ៉ា លោក Andreї Karlov ត្រូវបានខ្មាន់កាំភ្លើង បាញ់ឱ្យរបួសធ្ងន់ ហើយលោកត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ ខណៈស្ថានទូតរុស្ស៊ីមិនទាន់ធ្វើការអាត្ថាធិប្បាយ ណាមួយនៅឡើយទេជុំវិញករណីបាញ់ប្រហារនេះ សូម្បីតែព័ត៌មានពាក់ព័ន្ធនឹងខ្មាន់កាំភ្លើង ក៏ពុំទាន់ត្រូវបានគេបញ្ជាក់នោះដែរ​៕