(ភ្នំពេញ)៖ យ៉ាងហោចណាស់ មនុស្ស៦នាក់បានស្លាប់ និង២៤នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១០ ខែធ្នូម្សិលមិញ នេះបើយោងតាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទាំង១៩លើក បានបង្កឲ្យខូចខាតម៉ូតូ១៥គ្រឿង រថយន្តតូច១២គ្រឿង និងរថយន្តធំ៣គ្រឿង ហើយមូលហេតុនៃគ្រោះថ្នាក់នេះ ដោយសារតែបើកបរល្បឿនលឿន បត់គ្រោះថ្នាក់ មិនប្រកាន់ស្តាំ ប្រជែង ស្រវឹង មិនគោរពសិទ្ធិ ស្រវឹង កត្តាយានយន្ត។

រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់១០ ខែធ្នូ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ១២៧លើក ស្លាប់មនុស្ស៤៩នាក់ និងរបួស១៩១នាក់៕