(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦នេះ ខុទ្ទកាល័យឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានចេញសេចក្តីប្រកាសថា មានជនខិលខូចមួយចំនួន បានប្រើប្រាស់លេខទូរស័ព្ទ Private ដោយបានតាំងខ្លួនជាទីប្រឹក្សា ឬជំនួយការរបស់ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ទៅបោកប្រាស់ដោយរៃអង្គាសជាថវិកា ឬសម្ភារៈផ្សេងៗ សម្រាប់យកមកចាត់ចែងធ្វើបុណ្យ ឬកសាងអ្វីមួយ ដោយយកឈ្មោះ ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ជាអ្នកផ្តួចផ្តើមធ្វើបុណ្យ និងស្នើសុំសប្បុរសជនចូលរួមវិភាគទានទាំងនោះ ​ដោយវេរប្រាក់តាម Wing ឬ emoney ។

ជុំវិញករណីនេះ ខុទ្ទកាល័យឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី សូមជំរាបជូនថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋ បានជួបប្រទះឃើញពីករណីឆបោកបែបនេះ សូមទំនាក់ទំនងមកកាន់ ខុទ្ទកាល័យឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី តាមរយៈទូរស័ព្ទលេខ៖ ០១២ ៨៧៣​ ៦៧១។