(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ បានចេញសេចក្តីប្រកាសមួយ ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ខ្លួនបានទទួលពាក្យបណ្តឹងចំនួន ៩៥បណ្តឹងជុំវិញកិច្ច ដំណើរការចុះឈ្មោះបោះឆ្នោត នៅទូទាំងប្រទេស។

គ.ជ.ប បញ្ជាក់ថា ក្នុងចំណោមពាក្យបណ្តឹងទាំង៩៥បណ្តឹងនោះ មានពាក្យបណ្តឹងដាក់ នៅក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន៥២បណ្តឹង និងដាក់មកនាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម នៃគជប ចំនួន៤៣បណ្តឹង ហើយក្នុងចំណោមពាក្យបណ្តឹងទាំងនោះមួយចំនួនធំ ត្រូវបាន គ.ជ.ប ដោះស្រាយរួចរាល់ និងនៅចំនួនតិចប៉ុណ្ណោះកំពុងដោះស្រាយ៕