(ភ្នំពេញ)៖ ចោរប្រដាប់អាវុធមួយក្រុម មានគ្នា៣នាក់ បានធ្វើសកម្មភាពភ្ជង់ប្លន់ យកម៉ូតូ Zoomer-X ឆ្នាំ២០១៦ មួយគ្រឿងបានសម្រេច ពីស្ដ្រីម្នាក់នៅវេលាម៉ោង ៨៖៤០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ២៤៨ កែង១៤៣ សង្កាត់វាលវង់ ខណ្ឌ៧មករា (សូមមើល Video ) ។

ស្ដ្រីជនរងគ្រោះបានឲ្យដឹងថា ជនសង្ស័យមានគ្នា៣នាក់ ជិះម៉ូតូមួយ គ្រឿងម៉ាក PCX មិនចាំស្លាកលេខ ប្រដាប់ដោយ កាំភ្លើងខ្លី បានគំរាមប្លន់ ម៉ូតូរបស់ខ្លួនម៉ាក ZoomerX ឆ្នាំ២០១៦ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FN-3838 ក្រោយមកជនសង្ស័យបានជិះ គេចខ្លួន ដោយសុវត្ថិភាព ដោយមិនរំខាន ដល់សមត្ថកិច្ច មូលដ្ឋានបន្ដិចណាសោះនោះឡើយ។

ក្រោយកើតហេតុ ជនរងគ្រោះបានត្រឹមតែ ទៅដាក់ពាក្យបណ្ដឹង ទាំងសោកស្ដាយ តែប៉ុណ្ណោះ៕