(កោះកុង)៖ ដោយអនុវត្ត​តាមការណែនាំ និងចង្អុលបង្ហាញពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក កាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សាខាកាំកុងត្រូលទូទាំងប្រទេស ជាក់ស្ដែងនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ជា នី អនុប្រធានសាខាកាំកុងត្រូលខេត្តកោះកុង បានដឹងនាំមន្រ្តីក្រោមឱវាទ សហការ​ជាមួយមន្រ្តីពាណិជ្ជកម្ម មន្រ្តីសាលាក្រុង និងប៉ូលីសសេដ្ឋកិច្ច ចុះត្រួតពិនិត្យទំនិញ ដែលបានតាំងលក់នៅតាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។

លោក ជា នី អនុប្រធានសាខាកាំកុងត្រូល បានឲ្យដឹងថា ការចុះធ្វើការសង្កេត និងត្រួតពិនិត្យគុណភាពទំនិញ របស់អាជីវករដាក់តាំង លក់នៅតាមលំនៅដ្ឋាន ស្ថិត​ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ក្នុងគោលបំណងដើម្បីកំណត់រកសូចនករ​​នៃគ្រោះទៅលើ ទំនិញដែល ជាគ្រឿងឧបភោគ បរិភោគដែលពុំមានលក្ខណៈ មិនប្រក្រតី បង្កផលប៉ះពាល់អ្នកប្រើប្រាស់ដែលអាជីករដាក់តាំងលក់នៅ តាមលំនៅដ្ឋាន ឬទីផ្សារលក់រាល់ថ្ងៃ ហើយមន្រ្តីសាខាធ្វើការណែនាំ ឲ្យគាត់ចេះមើលពីថ្ងៃខែឆ្នាំផលិតទំនិញ និងឈ្មោះរបស់ក្រុមហ៊ុន នីមួយៗ។

លោក បានបន្តថា ការចុះត្រួតពិនិត្យទំនិ ​របស់អាជីវករជាអាទិ គឺទំនិញផុតកំណត់រយៈពេលប្រើប្រាស់ ទំនិញដែលគ្មានផ្លាកសញ្ញាត្រឹមត្រូវ មានចំលងមេរោគប្រែប្រួល ខូចគុណភាព និងទំនិញលួចដាក់សារធាតុគីមី គឺត្រូវហាមឃាត់ ឬដកហូតយកមកកម្ទេចចោលជាលទ្ធផល មន្ដ្រីជំនាញដកហូតបាន ​ភេជ្ជៈដប១៣ដប នំសូកូឡា១៧កញ្ចប់ មីម៉ាម៉ា១៥កំប៉ុង ទឹកសៀង២០ដប ទឹកដោះគោជូរ៨ដប ទឹកផ្លែឈើ៤កំប៉ុង ទឹកក្រូច៤ដប ទំនាប់ទំពាំងបាយជូរ២ប្រអប់ គីមបួយ១កំប៉ុង។

ជាមួយគ្នានេះដែរ លោកសូមអំពាវនាវដល់បងប្អូន ត្រូវចូលរួមចំណែកការពារសុខភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ​ហើយមន្ត្រី កាំកុងត្រូល នឹងបន្តចុះធ្វើការត្រួតពិនិត្យតាមដានជាប្រចាំ ស្របតាមផែនការសកម្មភាពយុទ្ធសាស្រ្តរបស់ខ្លួន សំដៅធ្វើឲ្យរាល់មុខទំនិញ ដែលត្រូវដាក់ឲ្យចរាចរតាំងលក់ ពិសេសគ្រឿងឧបភោគបរិភោគមានគុណភាព សមស្របសុវត្តិភាពល្អ៕