(ភ្នំពេញ)៖ ប្រេងម៉ាស៉ីនម៉ាកល្បី របស់ជប៉ុនថ្មីមួយទៀត គឺប្រេងម៉ាស៉ីន ម៉ាក ENEOS បានប្រកាសសម្ពោធលក់ និងចែកចាយ ជាផ្លូវនៅកម្ពុជា។

ប្រេងម៉ាស៉ីន ENEOS នាំចូលនិងចែកចាយផ្តាច់មុខដោយ ក្រុមហ៊ុន Professional Trader (Cambodia) ពីក្រុមហ៊ុន​ ​JX Nippon Oils &Energy Pte។

ក្រុមហ៊ុន JX Nippon Oils&Energy Pte ជាក្រុមហ៊ុនមានដើមកំណើតពីប្រទេសជប៉ុន និងឈានមុខគេនៅក្នុងប្រទេសជប៉ុន។  ក្នុងការ ប្រតិបត្តិពង្រឹងទីផ្សារប្រេងម៉ាស៊ីន ទៅកាន់បណ្ដាប្រទេសនានា នៅក្នុងពិភពលោក ក៏ដូចជាសម្រាប់កម្ពុជា ផលិតផលប្រេងម៉ា​​ស៊ីន ENEOS ត្រូវបានផ្ដោតការយកចិត្តទុកដាក់យ៉ាងសំខាន់ ទៅលើស្ដង់ដារគុណភាព ប្រសិទ្ធិភាព និងការថែទាំផ្នែកបរិស្ថាន។

សូមបញ្ជាក់ថា ប្រេងម៉ាស៊ីន ENEOS កំពុងត្រូវបានចែកចាយនៅ ទូទាំ​ង​​ប្រទេសកម្ពុជា តាមរយៈអតិថិជនលក់ដុំ និងចែកចាយបន្ដជា ២០០កន្លែង ហើយបាននឹងកំពុងផ្គត់ផ្គង់ នូវផលិតផលជាច្រើនប្រភេទ រួមមាន​​ប្រេង​ម៉ាស៊ីនសម្រាប់ម៉ូតូ ប្រេងម៉ាស៊ីន ប្រេងប៉ុង ប្រេងប្រអប់លេខ សម្រាប់រថយន្ដទេសចរណ៍ រថយន្ដដឹកទំនិញធន់ស្រាល មធ្យមនិងធន់ធ្ងន់ ​​គ្រឿងចក្រធុនធ្ងន់ សម្រាប់បម្រើឲ្យវិស័យ សាធារណការ កសិឧស្សាហកម្ម និងសំណង់ ព្រមទាំងផលិតពាក់ព័ន្ធមួយចំនួនទៀត៕