(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បានធ្វើការចុះត្រួតពិនិត្យ ផ្ទាល់ក្នុង​​​​​ការប្រឡងឆ្លងក្របខ័ណ្ឌ មន្ដ្រីជាន់ខ្ពស់ចំនួន១៧រូប ក្របខណ្ឌមន្ដ្រីក្រមការចំនួន៦៨រូប និងក្របខ័ណ្ឌលេខាធិការ ចំនួន២៥រូប ​​ដើម្បីគុណ​​ភាព និងជឿទុកចិត្តលើលទ្ធផល ដែលបានប្រឡង។

ក្នុងឱកាសនោះ លោក ជា​ ចាន់តូ បានជំរុញឲ្យបេក្ខជន បេក្ខនារី ដែលត្រូវប្រឡងទាំងអស់គោរព បទបញ្ជានៃការប្រឡង ហាមចម្លងគ្នា មើលសំណៅឯកសារ ត្រូវរក្សារបៀបរៀបរយ សណ្តាប់ធ្នាប់ ក្នុងបន្ទប់ប្រឡង៕