(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីបំភ្លឺឆ្លើយតបការចេញផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលបានផ្សាយថា៖ «ឧត្តមស្នងការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) អ្នកស្រី វ៉ាន់ ហ៊ីលី បានស្នើឲ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាហ្នឹង បង្កើតយន្តការ ឬក៏គណៈកម្មការឯករាជ្យមួយ ដើម្បីពិនិត្យ និងស៊ើបអង្កេតទៅលើករណីឃាតកម្មលើបណ្ឌិត កែម ឡី»...។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីបំភ្លឺថា តាមពិតនៅក្នុងជំនួបរវាងលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអ្នកស្រី វ៉ាន់ ហ៊ីលី តំណាងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ នៅទីស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកស្រីគ្រាន់តែបញ្ចេញយោបល់ថា គួរតែមានគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយចំនួន ករណីឃាតកម្មលើបណ្ឌិត កែម ឡី។ លើសពីនេះទៀត លោកស្រីមិនបានស្នើសុំការបង្កើតអ្វីនោះទេ។
ខាងក្រោមនេះជាសេចក្តីបំភ្លឺរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖