(ភ្នំពេញ)៖ ក្រុមយុវជនតាមបណ្តាអង្គការសង្គមស៊ីវិល និងសមាគមក្រៅរដ្ឋាភិបាលជាច្រើន បានសម្តែងការពេញចិត្ត និងគាំទ្រជាខ្លាំងចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានអង្គព្រឹទ្ធសភា បោះឆ្នោតជ្រើសតាំងជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥។ ក្រុមយុវជន បានអះអាងថា សម្តេចតេជោ ពិតជាស័ក្តិសមក្នុងការដឹកនាំស្ថាប័ននិតីបញ្ញត្តិមួយនេះ ដែលជាសភាជាន់ខ្ពស់ ការពារលិទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ រដ្ឋធម្មនុញ ការពារសន្តិភាព និងជួយជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

ក្រុមយុវជនទាំងនោះ បានអះអាងថា សម្តេចតេជោ ហ៊ុន សែន ជាវីរៈបុរសជាតិ ដែលបានជួយពលរដ្ឋកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការរំលត់សង្គ្រាមស៊ីវិលនៅកម្ពុជាដែលបានកើតឡើងជាង ៣០ឆ្នាំ។ ស្នាដៃនិងការលះបង់របស់សម្តេច គឺជាអ្វីដែលកូនខ្មែរមិនអាចបំភ្លេចបាន ដ្បិតសម្តេចមានវ័យកាន់តែច្រើន តែសម្តេចនៅតែបន្តជួយមើលនយោបាយខ្មែរ ពលរដ្ឋកម្ពុជាជានិច្ច នេះបញ្ជាក់ពីទឹកចិត្តរបស់សម្តេច ដែលមិនអាចកាត់ថ្លៃបានឡើយ៕

ខាងក្រោមនេះជាវីដេអូរបស់ ក្រុមយុវជនតាមបណ្តាអង្គការ សមាគមក្រៅរដ្ឋាភិបាល៖