(ភ្នំពេញ)៖​ នៅថ្ងៃព្រលប់ទី១២ ខែមីនា ឆ្នាំ២០១៦នេះ Facebook «រឿងពិត CNRP» សារសម្លេងឆ្លងឆ្លើយលោក កឹម សុខា វគ្គពិសេសជាមួយលោក ទួន សុជាតិ ម្ចាស់ហាងកាត់សក់ ខ្មែរអង្គរ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅ។

សារសម្លេងនោះមានអត្តន័យថា៖ «បន្ទាប់ពីមានបែកធ្លាយរឿងអាស្រូវស្នេហាលួចលាក់រវាងលោកប្រធាន កឹម សុខា ជាមួយស្រីក្មេងឈ្មោះ អាមុំ ដែលបំរើការងារនៅហាងកាត់សក់ មួយកន្លែងក្នុងរាជធានីភ្នំពេញ « ខ្មែរអង្គរ» រួចមកភ្លាមៗ គឺនៅយប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ បន្ទាប់ពីសំឡេងសាសងគ្នាត្រូវបានបង្ហោះ ក្នុងគណនីហ្វេសប៊ុក ឈ្មោះ Mon Srey គឺលោក កឹម សុខា បានភ័យស្លន់ស្លោរ ដោយដឹងថា រឿងអាស្រូវរបស់គាត់ត្រូវបានគេដឹងសុះសាយអស់ ក៏បានទូរស័ព្ទភ្លាមទៅបុរសម្នាក់ឈ្មោះ សុជាតិ ដែលជាម្ចាស់ហាងកាត់សក់ ខ្មែរអង្គរ ដើម្បីជជីកសួរអំពីមូលហេតុថា ហេតុអ្វីបានជាបែកធ្លាយ សំឡេងនិយាយឆ្លើយឆ្លងរវាងរូបគាត់ជាមួយអាមុំ?» លោក កឹម សុខា ទទួលស្គាល់ថា ខ្លួនពិតជាមានទំនាក់ទំនងជាមួយអាមុំ ! 

តាមរយៈខ្សែអាត់សំឡេងមួយនេះ បងប្អូនទាំងនៅក្នុង និងក្រៅប្រទេស នឹងបានជ្រាបច្បាស់នូវការពិត បញ្ចប់នូវមន្ទឹលសង្ស័យ ពីព្រោះសំឡេងដែលឆ្លើយឆ្លងគ្នារវាងលោក កឹម សុខា ជាមួយស្រីកំណាន់លួចលាក់ ឈ្មោះមុំនោះ ជាសំឡេងពិតរបស់លោក កឹម សុខា ១០០ភាគ១០០ហើយ។

ដូច្នេះឈប់ឆ្ងល់ថា ជាសំឡេងក្លែងបន្លំ ឬក៏សំឡេងកាត់តទៀតអី ពីព្រោះតាមរយៈសំឡេងសាកសួររបស់លោក កឹម សុខា ទៅបុរសម្ចាស់ហាងកាត់សក់ឈ្មោះ សុជាតិ គឺបញ្ជាក់ច្បាស់ថា លោក កឹម សុខា បានទាក់ទង និងស្គាល់គ្នាយ៉ាងស្អិតរមួតជាមួយអាមុំ។ ប៉ុន្តែដោយសារតែលោក កឹម សុខា មិនហ៊ានចេញមុខមកទទួលខុសត្រូវ ទើបបញ្ចេះទៅអាមុំឲ្យនិយាយថា បើមានគេសួរនាំ សូមប្រាប់គេថា ទំនាក់ទំនងរវាងរូបគាត់ជាមួយអាមុំឯង គ្រាន់តែជាការស្គាល់គ្នាធម្មតាបានហើយ (សម្តីនេះក៏លោក កឹម សុខា បាននិយាយផងដែរ នៅក្នុងសំឡេងដែលគណនីហ្វេសប៊ុក Mon Srey បានបង្ហោះកាលពីយប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦)។

សូមស្តាប់សម្លេងលោក កឹម សុខា និយាយជាមួយម្ចាស់ហាងកាត់សក់៖

លោក កឹម សុខា ទទួលស្គាល់ថា ខ្លួនពិតជាមានទំនាក់ទំនងជាមួយអាមុំ!

លោក កឹម សុខា ទទួលស្គាល់ថា ខ្លួនពិតជាមានទំនាក់ទំនងជាមួយអាមុំ!៖

Posted by រឿងពិត CNRP on Saturday, March 12, 2016