(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចេញសេចក្តីបំភ្លឺបន្ថែមទៀត ចំពោះការជ្រើសរើសកម្លាំងនគរបាលជាតិ ៤៥០០នាក់បន្ថែមទៀត នៅឆ្នាំ២០១៦នេះ។

ការចេញសេចក្តីបំភ្លឺនេះ បានធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានមួយចំនួន​​ បានផ្សាយថាសម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យជ្រើសរើសកងកម្លាំងនគរបាលជាតិ ជាង៤៥០០នាក់បន្ថែមទៀត។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអះអាងថា ការចេញសេចក្តីបំភ្លឺនេះ គឺដើម្បីជៀសវាងការភ័ន្តច្រឡំ ពីសាធារណមតិចំពោះការផ្សាយនេះ។

ខាងក្រោមនេះ ជាសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖