(ភ្នំពេញ)៖ ថ្លែងក្នុងកម្មវិធីប្រកួតប្រជែងជើងឯក និយាយ និងពិភាក្សាជាភាសាអង់គ្លេស នៅសៀលថ្ងៃ​​​ទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលសហប្រតិ្តបត្តការកូរ៉េ នៃសាកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ លោក ​ហ៊ុន ម៉ាណែត បានលើក​ឡើង​ថា ​ដោយសារអង់គ្លេស​ ជាភាសាយាន្ត​ក្នុងការទំនាក់​ទំនង ​​​​នៅក្នុងតំបន់ដូច្នេះប្រទេសនីមួយៗ ​ត្រូវបណ្តុះ​បណ្តាល​​ធនធាន​មនុស្ស​ផ្ទាល់ខ្លួន ប្រកបដោយសមត្ថភាព នៅក្នុងការប្រើប្រាស់ភាសាអង់គ្លេស ​ដើម្បី​សម្រេច​បាននូវគោលដៅ សហគមន៍អាស៊ានតែមួយ។

លោក ហ៊ុន ម៉ាណែត បាន​បន្ត​ថា ​ការប្រកួតប្រជែងនិយាយ ​និង​ពិភាក្សា​ជាភាសា​អង់គ្លេស ​បាននាំ​មកនូវអត្ថប្រយោជន៍សំខាន់ៗ​ជាច្រើន ​ដល់សិស្ស​នុសិស្សវិទ្យាល័យ មហាវិទ្យាល័យ​​ដើម្បីឱ្យប្អុនៗ ក្មួយៗ​មានសមត្ថភាពយល់ច្បាស់ ​អំពី​សារៈ​សំខាន់​​នៃ​ការ​ជជែក​វែកញែក ប្រកបដោយមានហេតុផល និងការគោរពគ្នា។ ដូច្នេះអត្ថប្រយោជន៍​ដែល​យុវជន​​ទទួលបាននៅពេលនេះ គឺកើតចេញការខិតខំ​ប្រឹង​ប្រែង​របស់ពួកគេ​ហើយ​នេះ គឺជាគំរូដ៍ល្អនិង​ជា​ឱកាស​​ដ៍អស្ចារ្យមួយ សម្រាប់សិស្ស និស្សិតបង្ហាញសមត្ថភាព​របស់ពួកគេ ក្នុងការនិយាយទៅកាន់មនុស្ស​ ដែលមានចំនួន​ច្រើនបែបនេះ។

លើសពីនេះ លោក ហ៊ុន ម៉ាណែត បានស្នើឲ្យ​ប្រជាពលរ​ដ្ឋ​កម្ពុជា​ ត្រូវ​បង្កើន​សមត្ថភាព​វិភាគ ​និងគិតពិចារណាឱ្យបានល្អិតល្អន់​ និងត្រូវបង្កើនការ​ទទួលខុសត្រូវ ក្នុងការសម្រេចចិត្ត។

គួរបញ្ជាក់ផងដែរថា ប្រកួតប្រជែងនិយាយ និងពិភាក្សាជាភាសាអង់គ្លេសនេះ ផ្តោតលើប្រធានបទទាក់ទងទៅនឹងវិទ្យសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតសាស្ត្រ ដែលកម្មវិធីនេះរៀបចំដោយ​ស្ថាប័ន​Spring Board 4 Cambodia ដែលមានការចូលរួមប្រកួតប្រជែង ពីសំណាក់សិស្សនិស្សិតចំនួន២៦៥ មកពី៧០ស្ថាប័នអប់រំ នៅក្នុងប្រទេសកម្ពុជា ដោយធ្វើការជម្រុះចំនួន០៤ដំណាក់កាល ដំណាក់ចុងក្រោយនេះ មានចូលរួមប្រមាណជាង៥០០នាក់៕