(ព្រះសីហនុ)៖ ខណៈដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាំចៅៗរបស់សម្តេច ទៅកម្សាន្តនៅមាត់សមុទ្រ ខេត្តព្រះសីហនុ, នៅម៉ោងប្រមាណជាង ៤រសៀល ថ្ងៃទី២៩ ខែធ្នូនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញដើរលេងកំសាន្ត និងចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងបងប្អូនអាជីវករនៅផ្សារលើ ក្រុងព្រះសីហនុ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានថត Selfie ជាមួយកូនៗ ក្មួយៗ និងអាជីវករនៅផ្សារលើ ក្រុងព្រះសីហនុ បង្ហាញពីស្និទ្ធស្នាល និងការស្រឡាញ់យកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋ។

សូមជំរាបថា ពីរសៀលថ្ងៃមិញ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាពអំពី នាំចៅៗរបស់សម្តេច ទៅកម្សាន្តនៅមាត់សមុទ្រ ខេត្តព្រះសីហនុ។ ដោយក្នុងនោះសម្តេចតេជោ បានសរសេរនៅលើ Facebook ថា «មកសម្រាកមាត់សមុទ្រម្តងតែនៅតែអាច ដោះស្រាយការងារបាន។ កូន១តៅ ចៅ១ថាំង ពចៅមួយចៅមួយទៀតមិនសុខចិត្ត។ សាកទាំង២ឃើញ ថាកម្លាំងនៅខ្លាំងនៅឡើយ។ មកបានចៅ៧ នៅខ្វះ១០នាក់ទៀត ដែលមិនទាន់មកដល់។ ចាំមើលមានចៅណាឱ្យជីតាពទៀត?»