(ព្រះសីហនុ)៖ មន្រ្តីនគរបាល ខេត្តព្រះសីហនុ បានថ្លែងថា នៅវេលាម៉ោង១៖៣០នាទី រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥នេះ មានការភ្ញាក់ផ្អើល បានកើតឡើង នៅក្នុងបន្ទប់ បឹងហ្គាឡូលេខ១៥៨ នៃសណ្ឋាគារ ឯករាជ្យ ស្ថិតនៅក្រុម៩ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ក្រោយពីគេបានប្រទះឃើញ សពជនជាតិអាមេរិកកាំងម្នាក់ ដេកស្លាប់នៅទីនោះ។

មន្រ្តីនគរបាល បានបញ្ជាក់ថា ជនបរទេសដែលស្លាប់ឈ្មោះ MATTHEW JOHNKEEFE អាយុ៦១ឆ្នាំ សញ្ជាតិ USA កាន់លិខិតឆ្លងដែនលេខ 488484192 មានសុពលភាពថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានចូលមកស្នាក់នៅ សណ្ឋាគារឯករាជ្យ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥។ យ៉ាងណាក៏ដោយ ការស្លាប់របស់ជនរងគ្រោះ នៅមិនទាន់ មានការបញ្ជាក់ពី សមត្ថកិច្ចនោះទេ ខណៈនៅពេលនេះ កំពុងចុះទៅពិនិត្យនៅឡើយ៕