(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ការដ្ឋានស្ពានអាកាសតិចណូ ត្រូវបានបិទ១ចំហៀងចរាចរទិសដៅចេញរាជធានីភ្នំពេញ ដើម្បីធ្វើការបង្ហើយការលាបគំនូសចរាចរ បង្កាន់ដៃស្ពាន និងតំណស្ពាន នេះបើយោងតាម Facebook លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។

អ្នកនាំពាក្យរូបនោះបានបញ្ជាក់ថា ការងារបិទ១ចំហៀងនេះ នឹងប្រើរយៈពេល១សប្តាហ៍ ឯ១ចំហៀងទិសដៅចូលក្រុងធ្វើចរាចរបានជាធម្មតា។ ជូនសាធារណៈជនជ្រាបជាដំណឹង និងយោគយល់អាធ្យាស្រ័យ !