(ភ្នំពេញ)៖ បន្ទាប់ពីការទទួលបានភាព ជោគជ័យយ៉ាងខ្លាំង របស់សង្គ្រាមរូបិយប័ណ្ណ ជាលើកទី១ ដែលបានប្រារព្ធធ្វើឡើងនៅ EPIC កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ ដោយមានការគាំទ្រពី ក្រុមហ៊ុនវិនិយោគ GoldFX សង្គ្រាមរូបិយប័ណ្ណ នឹងរៀបចំនូវ ការប្រកួតប្រជែង នៅលើបណ្តាញ Online ជាលើកទី១ ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៥ ខាងមុខនេះ ។

មិនត្រឹមតែប៉ុណ្ណោះ សម្រាប់អ្នកចូលរួមព្រឹត្តិការណ៍ CWW1 ទាំងអស់ ពួកគាត់អាចទទួល បានរង្វាន់លើកទឹកចិត្តចំនួន១០០ភាគរយសំរាប់ការដាក់ប្រាក់បន្ថែម នៅក្នុងអំឡុងខែវិច្ឆិកានេះ! តើអ្នកបានត្រៀមខ្លួនរួច ជាស្រេចដើម្បីធ្វើការ ប្រយុទ្ធម្តងទៀត ដែរឬនៅ? ។ តើអ្នកចង់ទទួលបានរង្វាន់លើកទឹកចិត្តដែរឬទេ? ពេលនេះការប្រកួតនេះ នឹងត្រូវរៀបចំឡើងនៅលើបណ្តាញ Online ហើយនឹងមានរយៈពេល រហូតដល់ទៅពេញមួយខែ ។

ច្បាប់នៃការប្រកួតនឹងធ្វើឡើង ស្ទើរតែដូចគ្នាទាំងអស់ គូរប្រកួតប្រជែង នឹងតម្រូវអោយចុះឈ្មោះ និងប្រកួតគ្នាទៅវិញទៅមក ក្នុងគោលបំណង ដើម្បីឈ្នះរង្វាន់រហូតដល់ 3,000.00 $ ជា Credit ទៅក្នុងគណនីផ្ទាល់របស់ពួកគាត់។ ពួកគេនឹងអាចធ្វើការវិនិយោគ នៅតាមកេហដ្ឋាន ឫតាមការិយាល័យ ២៤ ម៉ោងក្នុងមួយថ្ងៃ។

អ្នករៀបចំកម្មវិធី CWW Online បាននិយាយថា ពួកគាត់រំពឹងទុកថា នឹងមានអ្នកចូលរួម ឫអ្នកវិនិយោគជាជាង៥០០នាក់ ធ្វើកាចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយជឿជាក់ថា ប្រទេសកម្ពុជា មានសក្តានុពលក្នុងការធ្វើពាណិជ្ជកម្ម រូបិយប័ណ្ណ។ ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកម្មវិធី CWW Online តាមរយះ៖ ចុះឈ្មោះអនឡាញ www.currencyworldwar.com ទំនាក់ទំនងតាម លេខទូរស័ព្ទ 023 213 268/088 2688 666 ផ្ញើសារនៅលើ Facebook របស់ GFX ទំនាក់ទំនងដោយផ្ទាល់នៅការិយាល័យ GFX សង្គ្រាមរូបិយប័ណ្ណនៅលើបណ្តាញ Online ( CWW Online)!