(ភ្នំពេញ)៖ ក្រុមហ៊ុន GFX បានបញ្ចប់ព្រឹត្តិការណ៏ ស្តីអំពីកម្មវិធី Currency World War ដែលប្រារព្ធធ្វើឡើងកាលពីប៉ុន្មានថ្ងៃមុននេះ ស្ថិតនៅ Epic Club ដោយជោគជ័យ ហើយអ្នកចូលរួមបានទទួលជ័លាភី និងការចំណេញបានជាទឹកប្រាក់ ព្រមទាំងទូរស័ព្ទផងដែរ។

សូមបញ្ជាក់ថា សម្រាប់អ្នកចូលរួមនៅក្នុងកម្មវិធីមួយនេះ ត្រូវបានចែកចេញជា៤ក្រុមរួមមាន៖ ទី១-ក្រុម Alpha (Red Colour), ទី២-ក្រុម Bravo (Blue Colour), ទី៣-ក្រុម Charlie (Yellow) និងទី៤ក្រុម Team Delta (Green)។

តំណាងក្រុមហ៊ុន GFX បានឲ្យដឹងថា កម្មវិធីរបស់ខ្លួនបានដំណើរទៅ មានរយៈពល៦​ម៉ោងដោយ មានអ្នកចូលរួមការប្រកួតម្នាក់ៗ ទទួលបានទឹកប្រាក់៥០០០ដុល្លារ ក្នុងគណនីប្រកួតប្រជែងរបស់ពួកគាត់ ហើយការប្រកួតចាប់ផ្តើមពីម៉ោង ២រសៀលដល់ម៉ោង៨​យប់ ដោយមានអ្នកចូលរួមប្រមាណជាង២០០នាក់។

តំណាងក្រុមហ៊ុន បានបន្តទៀតថា អ្នកដែលទទួលបានជ័យលាភី ដោយផ្តោតទៅលើផលចំណេញច្រើន ជាងគេបង្អស់ គឺបានទៅលើ Mr.To Leapheng (មកពី Team Bravo ដែលរូបគាត់ ទទួលបានទូរស័ព្ទម៉ាក iPhone 6s មួយគ្រឿង,​ ទឹកប្រាក់សុទ្ធចំនួន៦៨៨ដុល្លារ និងឥណទានចំនួន ៦៨៨ដុល្លារ ទៅក្នុងគណនីពិត​​​​ (Live Account) របស់គាត់។

សម្រាប់អ្នកទទួលជ័យលាភីបន្ទាប់ គឺផ្តោតទៅលើភាគរយ នៃផលចំណេញធៀបនឹងមូលធនសរុប គឺ Mr.Yorn Chanmensong ទទួលបានទឹកប្រាក់សុទ្ធចំនួន៦៨៨ដុល្លារ និងឥណទានចំនួន៦៨៨ដុល្លារ ទៅក្នុងគណនីពិត​ (Live Account) របស់គាត់។

រីឯជ័យលាភីបញ្ចប់ គឺផ្តោតទៅលើក្រុមដែលទទួលបាន ផលចំណេញច្រើនជាងគេ គឺបានទៅលើក្រុម Delta, ទទួលបានពានរង្វាន់មួយ ព្រមទាំងបានការអញ្ជើញពី CWW ដើម្បីងអបអរដល់ការខិតខំប្រកួតនៅបន្ទប់ VIP KTV នៃក្លឹប Epic ពេញមួយយប់ដោយមានការច្រៀងកម្សាន្ត,​ ទទួលស្វាគមន៏ដោយស្រាសាំប៉ាញ, ស្រាបៀរ និងភេសជ្ជៈ ព្រមទាំងទទួលបានគណនី ដែលមានឥណទានចំនួន១០០ដុល្លារ។

ក្រុមហ៊ុន GFXសូមអរគុណសំរាប់ការចូលរួម របស់ភ្ញៀវកិត្តិយស រង់ចាំ Currency WorldWar 2...!!!