(ស្ទឹងត្រែង)៖ ជនសង្ស័យម្នាក់ និងថ្នាំញៀនប្រហែល២គីឡូក្រាម ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តស្ទឹងត្រែង បង្ក្រាបនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ នៅវេលាម៉ោង១១៖៤០នាទី នៅចំណុចភូមិខិក្រោ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចខេត្តស្ទឹងត្រែង បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ផល កុសល ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបានមួង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដោយដកហូតវត្ថុតាង ថ្នាំញៀនចំនួន០២កញ្ចប់ធំមិនទាន់ថ្លឹង (ប្រហែល០២គីឡូក្រាម)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសុំណុំរឿងតាមនិតិវិធីបញ្ជូន ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕