(ភ្នំពេញ)៖ ព្រឹតិ្តការណ៍ការប្រគំតន្ត្រីបៃតង នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ត្រូវបានប្រគំឡើង ដោយមានការផ្ដួចផ្តើមដោយស្ម័គ្រចិត្ត ពីលោក តាំង គីមសួរ រួមជាមួយនឹង តារាល្បីៗ មានដូចជា លោក ពាក់មី, ឌីជេ ក្ដិប, ប៉ែន ចំរ៉ុង, Ploy, អាចារ្យធំ, ព្រមទាំងតារា ស្រីប្រុសល្បីៗជាច្រើនទៀត ដោយមានការ សហការជាមួយ ក្រសួងបរិស្ថាន ។

ព្រឹត្ដិការណ៍នោះ ក្រុមហ៊ុន Camfone បានចូលរួមឧបត្ថម្ភធំ ក្នុងគោលដៅចូលរួមផ្សព្វផ្សាយគាំទ្រ ការអភិរក្សព្រៃឈើ និងធនធានធម្មជាតិ នៅតំបន់ភ្នំត្នោត ក៏ដូចជាព្រៃឈើ និងធនធានធម្មជាតិ ទូទាំងប្រទេស។ ពិសេសប្រមូលមូលនិធិ ឧបត្ថម្ភ ដល់លោក Ben Davis និងក្រុមគ្រួសារ ដើម្បីបន្តសកម្មភាពការអភិរក្សព្រៃឈើ និងធនធានធម្មជាតិ។
សូមជម្រាបថា លោក Ben Davis បានចំណាយពេលវេលា អស់រយៈពេល២៦ឆ្នាំ ក្នុងការចូលរួមជួយប្រជាជនក្រីក្រកម្ពុជា ក្នុងសហគមន៍ មានដូចជា សាងសង់ អណ្ដូងទឹក បង្គន់អនាម័យ ជាពិសេស គឺការ ខិតខំប្រឹងប្រែង ការអភិរក្សព្រៃឈើ និងធនធានធម្មជាតិ ក្រោមពាក្យស្លោកថា មានព្រៃឈើ គឺមានជីវិត គ្មានព្រៃឈើ គឺគ្មានជីវិត។

ជាការកត់សម្គាល់ក្នុងព្រឹតិ្តការណ៍ដ៏ធំអស្ចារ្យមួយនោះ តារាស្រីប្រុសទាំងអស់ មានភាពរំជើបរំជួល រំភើប នឹងមានមោទនភាពខ្លាំងរហូតស្រក់ទឹកភ្នែក ចេញពីចិត្តអួលដើមករ បន្ទាប់ពីបានឃើញ ការតស៊ូលៈបង់ពេលវេលា កម្លាំងញើសឈាមទ្រព្យសម្បត្តិ ស្ដែងចេញពីស្រលាញ់ អភិរក្សព្រៃឈើ នឹងធនធានធម្មជាតិ ពិតៗរបស់ លោក Ben Davis នឹងក្រុមសកម្មជនអភិរក្សព្រៃឈើ ដទៃទៀត។

តន្ត្រីបៃតងនេះ អាចដំណើរការទៅបាន ដោយមានគាំទ្រ ឧបត្ថម្ភពី ក្រសួងបរិស្ថាន នឹងបណ្ដា ក្រុមហ៊ុនឯកជនជាច្រើន។ ជាក់ស្ដែង ក្រុមហ៊ុន Camfone ជាក្រុមហ៊ុន ផលិត នឹងចែកចាយ ទូរស័ព្ទ ម៉ា CamFone ដែរជាអ្នកឧបត្ថម្ភធំ បានផ្តល់ជាទូរស័ព្ទដៃស្មាតហ្វូន CamFone Mega10 ចំនួន៧គ្រឿង ដល់សកម្មជន អភិរក្សព្រៃឈើ និងធនធានធម្មជាតិចំនួន៧នាក់ សម្រាប់ការប្រាស្រ័យទាក់ទង ក្នុងការបំពេញ ភារៈកិច្ចផ្សេងៗ ដើម្បីអភិរក្សព្រៃឈើ និងធនធានធម្មជាតិ។

សកម្មជនទាំង៧រូបនោះបាន មានភាពសប្បាយសរសើរពេញចិត្តយ៉ាងខ្លាំងនឹង ថ្លែងអំណរគុណដល់ក្រុមហ៊ុន Camfone ដែរបានផ្តល់ការដូដ៏មានតម្លៃនេះ។ ជាបទពិសោធន៍ នៃការប្រើប្រាស់ទូរស័ព្ទម៉ា CamFone សកម្មជនអភិរក្សព្រៃឈើបាន លើកសរសើរយ៉ាងខ្លាំងពី គុណភាព មានសេវាខ្លាំង អាចធ្វើការខលចេញចូលបាន ក្នុងព្រៃជ្រៅ នឹងប្រើប្រាស់ Internet ដោយគ្មានការរអាក់រអួរ។ គួររំលឹកផងដែរថា ស្មាតហ្វូន Mega 10 ជាទូរស័ព្វដៃ ថាមពលថ្មកាន់បានយូរ 3500 mAH នឹងមានលក្ខណៈពិសេស ដោះសោរ ដោយស្កេនមុខ ជាមួយកាមេរ៉ាថតស្អាតច្បាស់ 8MP+2MP/8MP អង្គចងចាំទំហំធំ 1GB RAM / 16GB ROM ជាពិសេស អាចប្រើស៊ីមកាត២ ជាមួយ Internet 4G VOLTE នឹងមានកម្មវិធីកម្សាន្តដ៏សំបូរបែបផងដែរ។

ជាចុងក្រោយ ក្រុមហ៊ុន Camfone បានអំពានាវឲ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជួយស្រលាញ់ គាំទ្រ ការអភិរក្សព្រៃឈើ និងធនធានធម្មជាតិទាំងអស់គ្នា មានព្រៃឈើ មានជីវិត៕

គាំទ្រ Camfone គាំទ្រការអភិរក្សព្រៃឈើ នឹងធនធានធម្មជាតិ!