(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជា បានថ្លែងថា ពេលនេះកម្ពុជា មិនទាន់ទទួលបានព័ត៌មាន ស្តីពីការដាក់បញ្ចូលមន្រ្តីគណបក្សសង្រ្គោះជាតិ គឺលោកប៉ែន សុវណ្ណ និងលោក ថាច់ សេដ្ឋា ទៅក្នុងបញ្ជីខ្មៅ របស់សហរដ្ឋអាមេរិក នៅឡើយទេ ហើយលោក ក៏មិនបានបញ្ជាក់លម្អិតចំពោះ ព័ត៌មាននេះនោះដែរ ។ ការបញ្ជាក់របសលោក ហោ ណាំហុង បានធ្វើឡើង បន្ទាប់ពី លោកជួបពិភាក្សាជាមួយ លោក Rodney M.ELLIOTT អភិបាលក្រុងឡូវែល នៅទីស្តីការ ក្រសួងការបរទេស បានធ្វើឡើង នៅចំពោះមុខអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ។
នាថ្មីៗនេះ ព័ត៌មានជាច្រើន បានផ្សាយថា មន្រ្តីគណបក្សសង្រ្គោះជាតិ២រូបខាងលើ ត្រូវបានអាមេរិក ដាក់បញ្ចូលក្នុងបញ្ជីខ្មៅ មិនឱ្យបោះឈានជើងចូលទឹកដីអាមេរិក ដោយសារតែពាក់ព័ន្ធ នឹងការជួញដូរមនុស្ស ប៉ុន្តែលោកប៉ែន សុវណ្ណ និងលោក ថាច់ សេដ្ឋា បានបដិសេធចំពោះរឿងនេះ ៕